ស.ស.យ.ក. ស្រុកទឹកផុស មិនសំចៃកម្លាំងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិង បងប្អូនពលករទើបនឹងមកពីស្រុកថៃ
ចេញផ្សាយថ្ងៃទី 6 ខែមេសាឆ្នាំ 2020
ដោយ,ប៊ុនធីម(របាយការណ៍ថ្មី)031939 5555/085 24 10 24
លោក ឃឹម ផល្លា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកផុស បានដឹកនាំសមាជិក សមាជិកា ស.ស.យ.កស្រុក និងឃុំ ចុះយុទ្ធនាការផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ការរីកដាល នៃជំងឺកូវីដ ១៩ តាមបណ្តាឃុំនានាក្នុងស្រុកទឹកផុស ។
ជាពិសេសបានចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ បងប្អូនពលករចំណាកស្រុកដែលទើបនឹងត្រឡប់មកពីប្រទេសថៃ ហើយបច្ចុប្បន្នកំពុងស្នាក់នៅក្នុងសាលាបុណ្យភូមិថ្មី ឃុំតាំងក្រសាំង នឹងបាននាំយកអំណោយរួមមានមី ត្រីខ ទឹកសុទ្ធ មកផ្តល់ជូនថែមទៀត។
នេះបានគេហៅថាជាមន្ត្រីយល់ពីកិច្ចការជា មន្ត្រីបំរើរាស្ត្រពិតប្រាកដ ប្រឹងប្រែងយកចិត្តធ្វើការ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៅក្នុងខេត្ត គោរពវិន័យបទបញ្ជាផ្ទៃក្នុង មិនស្មើកន្ទើងរាក់ទាក់រួសរាយស្វាគមន៍ចំពោះប្រជាពលរដ្ឋ៕