វគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាល ក្រុង ស្រុក
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២០ នៅសាលប្រជុំ “ខ” សាលាខេត្តកំពង់ឆ្នាំង មានបើកវគ្គបណ្តុះ បណ្តាលតម្រង់ទិស ស្តីពី ការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការ នៃរដ្ឋបាល ក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង។
វគ្គបណ្តុះបណ្តាលតម្រង់ទិស ក៏មានការអញ្ជើញចូលរួមពីលោក លោក ស្រីប្រធានក្រុមប្រឹក្សា លោក គណៈអភិបាលស្រុក មន្ត្រីរាជការស្ថិតក្នុងក្រសួងមហាផ្ទៃរដ្ឋបាលស្រុកពីរ គឺៈ ស្រុកកំពង់លែង និងស្រុក ជលគិរី អ្នកចូលរួមសរុប ៦០ នាក់ ៕(ដោយ៖ ឡេង ធារ៉ា)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568






