របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២៥ ខែកុម្ភះ ដល់ថ្ងៃទី០២ ខែមីនាឆ្នាំ ២០២០)

181

តាមរយះការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃេីញថា៖ ជ្រលងសម្ពាធខ្ពស់ខ្សោយគ្របដណ្ដប់លេីកម្ពុជា។ ស្ថានភាពបែបនេះធ្វេីឱ្យ៖
១.តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ
២.តំបន់វាលទំនាបកណ្ដាល៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ
៣.តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ
-នៅថ្ងៃទី២៧ ខែកុម្ភះដល់ថ្ងៃទី ០២ ខែមីនា ផ្នែកមួយចំនួននៃបណ្ដាខេត្តជាប់តំបន់មាត់សមុទ្រ និងអាចមានភ្លៀងពីតិចទៅមធ្យម ។

អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលេី សូមសាធារណជនជ្រាបជាព័ត៌មាន៕ ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម៖ ថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០២០

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.