របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

កិច្ចប្រជុំត្រៀមរៀបចំទទួលប្រតិភូវាយតម្លៃថ្នាក់ជាតិគ្រូបង្រៀនល្អ នាយកល្អ សាលាស្អាត ប្រចាំប្រទេសកម្ពុជា ទទួលពានរង្វាន់ “សម្តេចតេជោសែន”

193

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក គិត មិនារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលស្រុកកំពង់ត្រឡាច មេឃុំ មេភូមិមេប៉ុស្តិ៍ មណ្ឌលសុខភាព មាតាបិតាសិស្ស គណៈកម្មការគ្រប់គ្រងសាលា គណៈនាយក លោកគ្រូ អ្នកគ្រូ ប្រធានក្រុមប្រឹក្សាកុមារ យុវជន ដើម្បីត្រៀមរៀបចំទទួលប្រតិភូវាយតម្លៃថ្នាក់ជាតិពានរង្វាន់”សម្តេចតេជោសែន” ស្តីពីគ្រូបង្រៀនល្អ នាយកល្អ សាលាស្អាត ប្រចាំប្រទេសកម្ពុជា នៅវិទ្យាល័យបច្ចេកទេសព្រះបាទនរោត្តមសីហមុនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរលោក គិត មិនារិទ្ធ បានមានប្រសាសន៍ថាៈ ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើនលើផ្នែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

លោកបានមានប្រសាសន៍បន្តទៀតថាៈ បច្ចុប្បន្នក្រសួងអប់រំ បានធ្វើកំណែទម្រង់វិស័យអប់រំដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាព ដែលមានមូលដ្ឋានគ្រឹះជំនាញដល់យុវវ័យ ដើម្បីអោយពួក គេអាចចាប់យកនាពេលអនាគត ដោយចង់អោយពួកគេទទួលបានចំណេះ ជំនាញ និងបំណិនជីវិត។

ចំពោះគុណភាពអប់រំដើម្បីលើកកម្ពស់ ក្រសួងបានអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងបានរៀបចំនូវក្រមសីលធម៌វិជ្ជាជីវៈមួយទៀតដើម្បីតម្រង់ទិសដល់គ្រូបង្រៀនក្នុងពេលបំពេញកាតព្វរបស់ខ្លួនជាគ្រូបង្រៀន ដោយធានាយ៉ាងណា អោយគ្រូបង្រៀន មានគុណភាព ប្រកបគុណតម្លៃផងដែរក្នុងពេលបង្រៀន និងរៀន ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.