របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

កិច្ចប្រជុំ​ត្រួតពិនិត្យ​បច្ចេកទេស និង​សមត្ថភាព​ការ​ផ្ដល់សេវារដ្ឋបាល​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្ត តាម​រយ:ការផ្ទេរ​តាមបែប​ប្រតិភូកម្ម​ទៅឱ្យ​រដ្ឋបាល​ខេត្ត​នៅអង្គភាព​ច្រក​ចេញចូល​តែមួយ​

157

កំពង់ឆ្នាំង៖ នៅរសៀល​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក លៀង ជុំ​សុបិន្ត នាយករង​រដ្ឋបាល​សាលា​ខេត្តកំពង់ឆ្នាំង​ និង​លោក ឈាង បូរ៉ា ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ បានអញ្ជើញ​ចូលរួម​ប្រជុំ​ជាមួយ​ក្រុមការងារ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ដឹកនាំដោយ​លោក ហាវ ផា អនុប្រធាន​នាយកដ្ឋានកិច្ចការរដ្ឋបាល​ ដោយមានការ​ចូលរួម​​ពីមន្ត្រី​ការិយាល័យ​ពាក់ព័ន្ធ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​។

កិច្ចប្រជុំនេះ ធ្វើឡើង​ក្នុង​គោល​បំណង​ដើម្បី​ធ្វើការ​សម្រប​សម្រួល​លើការ​គាំទ្រ​នៃមុខងារ​ត្រូវបាន​ធ្វើប្រតិភូកម្ម​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ សមត្ថភាព និង​ត្រួតពិនិត្យ​ វាយតម្លៃ​លើការ​ផ្ដល់សេវារដ្ឋបាល​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ដែលបានផ្ទេរ​តាមបែប​ប្រតិភូកម្ម​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ នៅអង្គភាព​ច្រកចេញចូលតែមួយ នៃរដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ៕(ប្រភព៖ អង្គភាពច្រកចេញចូលតែមួយខេត្ត)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.