របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ ក្រសួងមុខងារសាធារណៈ

124

នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសណ្ឋាគារភ្នំពេញ។

ក្នុងពិធីបើកអង្គសន្និបាតនេះ ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល មានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ក្រសួងបានកំណត់បាវចនាចំនួនបី គឺ ៖ (១)ដើម្បីការពារផលប្រយោជន៍សាធារណៈ (២)ការពារផលប្រយោជន៍ក្រសួង ស្ថាប័ន និង(៣)ការពារផលប្រយោជន៍មន្ត្រីរាជការ។

សូមជម្រាបថាអង្គសន្និបាតនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃកន្លះ ពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៤៤៣នាក់ (ស្ត្រី៩១នាក់) ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.